​សៀមរាប​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋា្ន​ន​នគរបាល​ខេត្តសៀមរាប​ សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​ឣ​ធិ​ការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក​ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ​ចាត់ចែង​និង ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ។​

​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​ធ្វើ​ថ្ងៃ​ ទី​១៦​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៤​និង​០០​ នាទី​ នៅ​ចំនុច​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​-​ខេត្តសៀមរាប​ ។​

​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​ ៖​ :​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៥​កញ្ចប់​ ,​ ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង​,​ ម៉ូតូ​ចំនួន​០១​គ្រឿង​ ឧបករណ៍​ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង ប​ញ្ជូ​ន​ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ ទៅ​សាលាដំបូង​ខេត្តសៀមរាប​ អនុវត្ត​បន្ត​តាម​និ​តិ​វិធី​ ៕