​ភ្នំពេញ​ ៖​ ផ្ទះ​មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំង​កណ្តាលថ្ងៃត្រង់​ ដោយសារ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ ។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០0​នាទី​ ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២០ ​ស្ថិត​នៅ​តាម​បណ្ត​យ​ផ្លូវ​បេតុង​ទី​៤​ ក្រុម​៩​ ភូមិ​ទួល​សំពៅ​ សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​ ។

​ម្ចាស់​ឈ្មោះ​ អ៊ឹ​ង​ ស៊ី​កាត​វិឡា​ ភេទ​ប្រុស​ អាយុ​ ៥៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​មន្ត្រី​យោធា​ ។​

​ផ្ទះ​រង​គ្រោះ​ ខាងលើ​ធ្វើ​អំពី​ថ្ម​បេតុង​ ទំហំ​៨​ម៉ែត្រ​ គុណ​នឹង​១៦​ម៉ែត្រ​ បណ្តាល​ឲ្យ​ខូចខាត​ទូ​តាំង​១​ ទូរទស្សន៍​ ម៉ាស៊ីនត្រជាក់​ តែ​មិន​បណ្ដាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ និង​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ ។​

​ក្នុង​ហេតុការណ៍​នេះ​ មាន​រថយន្ត​របស់​ការិយាល័យ​អគ្គិភ័យ​ ចំនួន​២​គ្រឿង​ និង​រថយន្ត​ អគ្គិភ័យ​ជំនួយ​របស់​សាលា​ខណ្ឌឫស្សីកែវ​ចំនួន​ គ្រឿង​ពុំ​បាន​ប្រើប្រាស​ទឹក​ ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​នៅ​ម៉ោង​១២​និង​៣០​នាទី​នាទី​ ថ្ងៃ​ដដែល​ ៕