កណ្តាល ៖ ក្មេងប្រុសម្នាក់ ក្នុងចំណោមមិត្តភក្តិ៤នាក់ បានលង់ទឹកស្លាប់ ខណៈនាំគ្នាចុះងូតទឹកបឹងលេង ។ ករណីនេះកើតឡើងនៅថ្ងៃ សៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោសក័ ពស២៥៦៤ត្រូវនិងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី ចំណុច បឹងទទឹងថ្ងៃភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឌុយ ចាន់នឿន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ ស្នាក់នៅ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា នៅថ្ងៃទី១៧.១០.២០២០វេលាម៉ោង១៥និង១៥នាទី មានជនរងគ្រោះនិងគ្នីគ្នា បានចុះទៅលេងទឹកនៅបឹងទទឹងថ្ងៃស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះ ណេង ដានុន បានលង់ទឹក ជនរងគ្រោះឃើញបានចុះទៅជួយ ស្រាប់តែជនរងគ្រោះលង់ទឹកដែរ បានហៅគេជួយ ។ ភ្លាមនោះអ្នកជិះម៉ូតូតាមផ្លូវឃើញចុះទៅជួយ ឈ្មោះ ណេង ដានុន ឡើងមកលើ ប៉ុន្តែជនរងគ្រោះបានលិចចូលក្នុង ទឹកបាត់ទៅហើយ នាំគ្នាចុះរាងរកជនរងគ្រោះអត់ឃើញបានដឹងឮទៅឪពុកម្តាយ និងបងប្អូនជនរងគ្រោះ បាននាំគ្នាចុះរាងរកជនរងគ្រោះ រហូតដល់ម៉ោង១៩.០០នាទីថ្ងៃខែឆ្នាំដដែលរកឃើញជនរងគ្រោះ ស្រង់ជនរងគ្រោះឡើងមកលើតែអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅ ហើយបានយកជនរងគ្រោះមកផ្ទះ បន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
ក្រោយពីការពិនិត្យរបស់ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាលគ្រូពេទ្យអាជ្ញាធរឃើញថា សាកសពធ្មេញខាំអណ្តាតប្រឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។
ការសន្និដ្ឋានរបស់កម្លាំងជំនាញ គឺជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក រួចប្រគល់សាកសពជូន ឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ៕