ខេត្តកណ្តាល ៖ ក្រោយមានមានករណីបុរសម្នាក់វាយកូនខ្លួនឯងដ៏សាហាវព្រៃផ្សៃ លេចឮតាមបញ្ដាញសង្គមហ្វេសប៊ុកនៅស្រុកកៀនស្វាយ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បញ្ជាឲ្យកម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល ចុះឃាត់ខ្លួនបុរសជាឪពុកភ្លាមៗទាំងយប់ថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល.យកមកអនុវត្តន៏៏ចាត់ការតាមនីតិវិធីច្បាប់ ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា៖ ជនសង្ស័យដែលឃាត់ខ្លួនបានមាន ឈ្មោះ កែវ ភា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ (ត្រូវជាឪពុកជនរងគ្រោះ)។ ចំណែកជនរងគ្រោះ មានចំនួន ០២នាក់ ទី១-ឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស និងទី២-ឈ្មោះ ភឿន សុផាន់ ភេទ ប្រុស អាយុ ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (ជាកូនបង្កើតជនបង្ក)។
ប្រភពដដែលបន្តថា នៅម៉ោង២០និង៣០នាទី ថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យដែលត្រូវជាឪពុកបង្កើត ជនរងគ្រោះបានមកពីផឹកស្រាស្រវឹង ពេលមកដល់ផ្ទះ មិនឃើញកូននៅផ្ទះ ហើយជនសង្ស័យធ្លាប់ប្រាប់កូន ឈ្មោះ ភឿន សុភាព ជាច្រើនដងថាកុំអោយដើរចោលផ្ទះ ពេលខ្លួនមិននៅផ្ទះ ។ ដោយសារជនសង្ស័យខឹងកូនពេកក៏បានទាញ រំពាត់ឫស្សី វាយទៅលើឈ្មោះ ភឿន សុភាព ចំខ្នងប្រហែល បី ទៅបួន រំពាត់ ពេលនោះប្អូនជនរងគ្រោះ ឈ្មោះ ភឿន សុផាន់ ឃើញឪពុក វ៉ៃបងប្រុស ក៏រត់ចូលទៅអោបបងប្រុស ហើយក៏ត្រូវក្បាលពីរទៅបីរំពាត់ទៀត បណ្តាលអោយបែកក្បាល ។ វត្ថុតាងចាប់យករួមមាន៖ ខ្សែភ្លើងវិញជាពីរប្រវែង០.៧៦ម៉ែត្រ ៕