ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោបង្ក្រាបឃាត់ខ្លួន បន្ទាប់ពីមានការសង្ស័យឆែកលើដងផ្លូវរកឃើញមានសារធាតុញៀន ខណៈកម្លាំងកំពុងល្បាតការពារសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ។
ករណីនេះកើតឡើងនៅថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០ និង ១០នាទី ត្រង់ចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សន សារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានបុរីភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ៖ ក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿង,លុយក្រដាស១០០រៀល (មួយរយរៀល) ចំនួន០១សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ កម្លាំងបាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធី ៕