ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ ២បានបង្ក្រាបឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់នៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យ ឈ្មោះ ជា អេឡិច ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ និង ៣០នាទី ។ ក្នុងនោះវត្ថុតាងដកហូត : ក្រាមពណ៌សថ្លា(សង្សយ័ គ្រឿងញៀន) ០៤ កញ្ចប់ថង់តូច ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញខណ្ឌកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕