កំពង់ចាម ៖ នៅថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតិពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការស្រុកស្ទឹងត្រង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ។
ក្នុងប្រតិបត្តិការនោះកម្លាំងបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍ស សង្ស័យ ជា ថ្នាំញៀនចំនួន០៨កញ្ចប់ ទូរស័ព្ទចំនួន០៤គ្រឿង រថយន្តចំនួន០១គ្រឿង ឧបករណ៍សេពមួយចំនួន ។
ករណីនេះ កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តអនុវត្តបន្តតាមនីតិវិធី ៕