ខេត្តកណ្ដាល ៖ នារសៀលថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំប្រតិភូស្នងការដ្ឋាន គោរពវិញ្ញាណក្ខន្ធលោកស្រី ជា រដ្ឋា កើតនៅថ្ងៃ ទី០៤ ខែមេសា ឆ្នាំ១៩៨៧ ស្រុកកំណើត ភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រែវែង មុខរបរ បុគ្គលិកក្រុមហ៊ុន ត្រូវជាភរិយា លោក អនុសេនីយ៍ ឌិន រដ្ឋាវី អត្តលេខ ៧៦៧២៩ មន្រ្តីនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

លោកស្រី ជា រដ្ឋា បានទទួលមរណៈភាព នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨:១០នាទី ដោយគ្រោះថ្នាក់ចរាចរណ៍ ៕