ករណីជនសង្ស័យផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នាបានយកកាំបិតផ្គាក់កាប់លើជនរងគ្រោះចំខ្នង
ខេត្តកណ្តាល៖ ករណីហិង្សាដោយចេតនាថ្ងៃទី២០ខែតុលា ឆ្នាំ២០២០ ម៉ោង០៧ និង ៣០នាទី ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះឡាង មឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ,មុខរបរនៅផ្ទះ។ ចំណែកជនសង្ស័យ ឈ្មោះ បូ ណុច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
សមត្ថកិច្ចនបានឲ្យដឹងថា៖ កាលពីពេលវេលាកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយឈ្លោះប្រកែកជាមួយជនរងគ្រោះ ដោយចោទជនរងគ្រោះថា លួចទាក់ទងប្រពន្ធរបស់ខ្លួន រួចហើយបានយកកាំបិតផ្គាក់កាប់លើជនរងគ្រោះចំខ្នង និង ប្រតាយប្រតប់គ្នា បណ្តាយអោយជនរងគ្រោះ មានរបួសស្នាមជាច្រើនកន្លែង។
ក្រោយមកកម្លាំងប៉ុស្តិ៍រកាខ្ពស់ បានចុះទៅឃាត់ខ្លួនជនសង្ស័យ និង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។