​កំពង់ធំ​ ៖​ នា​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៨​ និង​៣០​ នាទី​ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​ក្មេង​ស្រី ​អាយុ​៣ ​ឆ្នាំ​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​កង់​ពីក្រោយ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​លើ​ផ្លូវលំ​ក្រាល​កៅស៊ូ​ ចំណុច​ភូមិ​តា​ធា​វ​ ឃុំ​ជ័យ​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ​យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​ជំនាញ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-8710​ (​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​) ។ ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​ក្រោយ​កើតហេតុ​រត់គេច​ខ្លួន​បាត់​)​ ។​ ចំណែក​ជន​រង​គ្រោះ​ជិះ​កង់ ​ឈ្មោះ​ ឈួ​ន​ ឌ​ន​ អាយុ ​៤៧​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ តា​ធា​វ​ ឃុំ​ជ័យ​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​ )​ និង​ឌុ​ប​ចៅស្រី​ម្នាក់​ ឈ្មោះ​ ម៉​ន​ ជូ​លី​ណា​ អាយុ​ ៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ (​របួសធ្ងន់​)​ ។​

​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​ខ្ជីខ្ជា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​អោយ​បុក​អ្នក​ជិះ​កង់​ពីក្រោយ​តែ​ម្តង​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត​ ។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​ និង​នាំ​យក​វត្ថុ​តាង​​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​​នគរបាល​ស្រុក​កំពង់ស្វាយ​ ៕