សៀមរាប៖ កាលពីវេលាម៉ោង០៩ នឹង៤០នាទីព្រឹកថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាបជនបរទេសម្នាក់បានស្លាប់។
ជនរងគ្រោះឈ្មោះ LAMOOT JEAN REMY ARTHUR ភេទប្រុស កើតថ្ងៃទី០៣-០៩-១៩២៤ ជនជាតិបារាំង មុខរបរចូលនិវត្តន៍ស្នាក់នៅផ្ទះជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិង លោក វេជ្ជបណ្ឌិត អ៊ិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺរលាកសួតធ្ងន់ធ្ងរ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕