ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣ នឹង ២០នាទី នៅចំណុចមុខផ្សារអ៊ីអន១ ផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យបានប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទ) នៅចំណុចមុខផ្ទះលេខ៣២ ផ្លូវលេខ៩ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៨ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៥ និង០០ នាទី។

ជនសង្ស័យ ឈ្មោះ ប៊ុន ហៃ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មីឆា ស្នាក់នៅផ្ទះលេខ៤បេ ផ្លូវលេខ៦៥៦ ភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហមផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល ១AA-២៧៨៦។

ជនរងគ្រោះ ឈ្មោះ ឱ ដាវី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន។

សម្ភារបាត់បង់ៈ ទូរស័ព្ទដៃម៉ាក OPPO A៩២ ពណ៌ខ្មៅចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕