ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) ខណៈពេលនេះករណី
ក្មេងស្រីដែលធ្លាក់ចូលទឹកជ្រោះ រមណីយ៍ដ្ឋានក្បាលឆាយ កាលពីរសៀលម្សិលមិញ សមត្ថកិច្ចនិងក្រុមង្គ្រោះ បានស្វែងរកសាកសពឃើញហើយ នៅម៉ោងជិត៨ព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២០។
គួរបញ្ជាក់ថាក្មេង ស្រី ម្នាក់ អាយុ ១២ឆ្នាំ ត្រូវបានទឹកគួចបាត់ខ្លួន នៅរមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ ពេលកំពុងលេងទឹកជាមួយក្រុមគ្រួសារ វេលាម៉ោង៥ល្ងាចថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២០៕