ឧដុង្គ:នៅថ្ងៃពុធ ០៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក  ព.ស២៥៦៤ ត្រូវនឹងថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០នាទី នៅចំនុចខ្ទមទុកចោលស្ថិតនៅ ភូមិទួលវិហារ ឃុំចាន់សែន ស្រុកឧដុង្គ កម្លាំងអធិដ្ឋាននគរបាលស្រុកឧដុង្គ បានបង្ក្រាបមុខសញ្ញាសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួនចំនួន  ០៤នាក់:

១/  ឈ្មោះ   ឈុន ម៉េង  ភេទប្រុស អាយុ២៨ឆ្នាំ

២/  ឈ្មោះ មួន រឹម ភេទប្រុសអាយុ១៩ឆ្នាំ  អ្នកទាំងពីររស់នៅភូមិឃុំខាងលើ

៣/  ឈ្មោះ រឿន រិទ្ធី ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិត្រពាំងចំបក់ ឃុំចាន់សែន ស្រុកឧដុង្គ

៤/  ឈ្មោះ ធន  ពិសាល   អាយុ ១៨ឆ្នាំ រស់នៅភូមិស្តុកតោលថ្មី  ឃុំចាន់សែនស្រុកឧដុង្គ  ជាក់ស្ដែងកម្លាំងនគរបាលបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ១៣កញ្ចប់តូច ទូរស័ព្ទដៃចំនួ ន០១គ្រឿង ដាវចំនួន០១ដើម កាំបិតផ្គាក់ ចំនួន០២ដើម និងម៉ូតូម៉ាកC90ពណ៍ សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ 1E .2958៕

ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី ។