កំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆេះទាំងស្រុង និងបណ្តាលឱ្យម្ចាស់ផ្ទះរងរបួសធ្ងន់ នៅថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹក នៅចំណុច ភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ម្ចាស់ផ្ទះឈ្មោះ កុប ម៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវរងរបួសធ្ងន់ បញ្ជូនទៅមណ្ឌលសុខភាពព្រៃខ្មែរ និងប្រពន្ធឈ្មោះ ម៉ូត ស៊ីម អាយុ ៣០ឆ្នាំ ពេលកើតហេតុបានចេញទៅផ្សារជាមួយកូន។
ហេតុការនេះបណ្តាលអោយខូចខាតទាំងស្រុង នូវផ្ទះឈើប្រក់ដំបូលហ្វីប្រូ ១ខ្នង (៨មx៦ម), អង្ករ ១បេ, ទូរទស្សន៍ ១គ្រឿង, លុយចំនួន ២លាន៥០ម៉ឺនរៀល, និងសម្ភារប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត ៕