ខេត្តកណ្តាល៖មានករណីបរុសម្នាក់សង្ស័យបែកថ្នាំលោតពីលើផ្ទះសម្លាប់ខ្លួន ថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៤ និង ០៥នាទីទាបភ្លឺ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្ត កណ្ដាល ។

ជនរងគ្រោះ៖ឈ្មោះ នឿម វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ, ស្នាក់នៅផ្ទះជួល ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ មុខរបរ កម្មករ រោងចក្រ

ជនរងគ្រោះមានរបួសស្នាមបាក់ដៃទាំងសងខាង និង បែកមុខ និង ក្បាល ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ2020 កេីតហេតុខាងលេីដោយបានព័ត៍មានពីប្រជាពលរដ្ឋមកថា៖ ដោយមានបុរសម្នាក់ខាងលើ សង្ស័យប្រើប្រាស់គ្រឿងញៀនហួសកម្រឹត បានធ្វើសកម្មភាព ផ្លោះរបងចូលផ្ទះគេ ហើយឡើងលើដំបូល

ផ្លោះពីផ្ទះមួយទៅផ្ទះមួយធ្វើអោយប្រជាពលរដ្ឋផ្អើលពេញភូមិ នាំគ្នាមកចោមរោមមើល និងដេញអោយបុរសនោះចុះពីលើដំបូលផ្ទះ  បន្ទាប់មកបុរសនោះក៏លោតត្រឡប់ក្រោយ(រឡាតថយក្រោយ) ចំនួនប្រហែល៣ជុំ  ធ្លាក់មកដល់ថ្មបេតុង ដែលមានកម្ពស់ប្រហែល១៥ម៉ែត្រ  បណ្តាលអោយបាក់ដៃ សន្លប់ស្តូកស្តឹង  ។ ក្រោយមកក៏ត្រូវប្រជាពលរលរដ្ឋ ហៅរថយន្តសង្រ្គោះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ(ហៅពេទ្យលោកសង្ឃ) តែម្តង។