បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ​(​គោលដៅ​ស្រុក​ថ្ម​ពួ​ ៥​ពាន់​គ្រួសារ​ និង​គោលដៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ៥​ពាន់​គ្រួសារ​)​ នៅ​ខេត្តបន្ទាយមានជ័យ​ ។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ​ និង​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​នា​ពេល​នេះ​។​ សម្តេច​ តេ​ជោ​ ក៏​បាន​ពាំនាំ​នូវ​ព្រះរាជ​សារ​ផ្តាំ​ សាកសួរ​សុខទុក្ខ​ពី​ព្រះមហាក្សត្រ​ និង​សម្តេចម៉ែ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោត​ទឹកជំនន់​នេះ​។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​សូម​ចូលរួម​នូវ​មរណទុក្ខ​ចំពោះ​គ្រួសារ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ពេល​មាន​គ្រោះ​ទឹកជំនន់​នេះ​ផង​ដែរ​ ក្នុង​នោះ​សម្តេច​តេ​ជោ​បាន​ផ្តល់​ជូន​គ្រួសារ​ដែល​បាត់​ស​ជិ​ក​ សម្រាប់​រៀបចំ​បុណ្យ​សព្វ​ចំនួន​១០​លាន​រៀល​ផង​ដែរ ។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​ ខេត្តបន្ទាយមានជ័យ​ ជា​ខេត្ត​ដែល​រង​គ្រោះ​ធ្ងន់​ជាងគេ​ និង​យូរ​ជាងគេ​ ដែល​ចាំបាច់​ត្រូវ​ផ្តល់​អ​ទិ​ភាព​សង្គ្រោះ​ផង​ និង​ស្តារ​ឡើង​វិញ​ក្រោយ​ទឹកជំនន់​ផង​។​ សម្តេច​តេ​ជោ​បញ្ជាក់​ថា​ អំឡុង​ពេល​មាន​ទឹកជំនន់​ អ្វី​ដែល​យើង​ត្រូវ​គិត​សំខាន់​មុនគេ​នោះ​ គឺ​ការ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​រក​កន្លែង​សុ​វត្តិភាព​ ដើម្បី​ជៀសវាង​ការ​គ្រោះថ្នាក់​ និង​ប៉ះពាល់​ដល់​អាយុជីវិត ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​ គឺជា​គណបក្ស​មួយ​ដែល​តែងតែ​រួម​ទាំង​សុខ​ រួម​ទាំង​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេល​វ​លា​ និង​គ្រប់​ទីកន្លែង​។​ «​ស្រឡាញ់​គ្នា​ក្នុង​គ្នា​ក្រ​ ស្គាល់​មិត្ត​ល្អ​នៅ​ពេល​លំបាក​»​។​ នេះ​គឺជា​ការ​សម្រួលការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​មាន​គ្រោះអាសន្ន​ដោយ​ទឹកជំនន់​នេះ​ ហើយ​ក្នុង​ពិធី​នេះ​ ទោះបីជា​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ ធ្លាប់​បាន​ទទួល​អំណោយ​ពី​មុន​ក៏​ដោយ​ ក៏​ពួក​គាត់​ត្រូវ​ទទួល​បាន​បន្ថែម​ទៀត​ ពេល​សម្តេច​តេ​ជោ​ចុះ​មក​ប្រគល់​ដោយ​ផ្ទាល់​នេះ ​។​

​ថ្ងៃនេះ​ សម្តេច​តេ​ជោ ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ តំបន់​ស្រុក ​ពួក​ខេត្តបន្ទាយមានជ័យ​ ពី​អតីតកាល​គឺជា​កន្លែង​សមរភូមិ​ក្តៅ ​ដែល​ពោ​ពេញ​ដោយ​សង្គ្រាម​ តែ​ចាប់ពី​ឆ្នាំ​១៩៩៨​ ក្រោយ​ពី​ប្រទេស​ជាតិ​ត្រូវធ្វើ​សមាហរណកម្ម​ គឺ​បា​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​ធ្លាប់​ជា​ សមរភូមិ​ក្តៅ​ទាំងអស់​ទៅ​ជី​តំបន់​ដែល​មាន​សុខ​ សន្តិភាព ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​សប្បុរសជន​ ដែល​ជួយ​ផ្តល់​ជា​ថវិកា​ក្តី​ជា​សម្ភារៈ ​ស្បៀង អាហារ​ក្តី​ តាម​រយះ​រាជរដ្ឋាភិបាល​ ឬ​កាកបាទក្រហម​ ឬ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ​ក្នុង​ការ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ​។​

​សម្តេច ​តេ​ជោ ​ក៏​បាន​កោតសរសើរ​ចំពោះ​ស្ថា​ប​ន័​ថ្នាក់​ជាតិ ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ព្រះសង្ឃ​ក្រុម​យុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ ​ប្រជាពលរដ្ឋ​នៅ​តំបន់​រង​គ្រោះ​ដែល​នេះ​ បាន​បង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹង​មាំ​ និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។​

សម្តេច​ តេ​ជោ​ បាន​មាន​ប្រសាសន៍​ថា​ អ្វី​ដែល​សំខាន់​គឺ​ការ​ជម្លៀស​ប្រជាជន​ចេញពី​កន្លែង​រង​គ្រោះ​អោយ​បាន ​ដើម្បី​ជៀសវាង​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត ​។​ចំពោះ​អំណោយ​ដែល​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នាំ​ពេល​នេះ​ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​៖​ អង្ករ​២៥​គីឡូ​,​ មី​១​កេស​,​ ទឹកត្រី​១​យួ​,​ ទឹកស៊ីអ៊ីវ​១​យួ​,​ ទឹកបរិសុទ្ធ​១​កេះ​ធំ​,​ ឃី​ត​១​ (​មុង​១​ ភួយ​១​ ខ្នើយ​១​ ក្រមា​១​ កន្ទេល​១)​ និង​ថវិកា​ ៥​ម៉ឺន​រៀល ​៕