ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង ៣០នាទី នៅចំណុច ភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា ៖ ជនសង្ស័យបានឈ្មោះ យុន រិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១,៥០ក្រាម (ទាំងសំបក);ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) និងដែកកេះចំនួន ០២ ។។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕