ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង០០នាទី នៅចំណុច ភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ៖ ជនសង្ស័យបានឈ្មោះ ទូច នន (ហៅជក់) ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
វត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ៧,២២ក្រាម (ទាំងសំបក);ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់), រថយន្តចំនួន ០១គ្រឿង ម៉ាកកាម៉ារី (CAMARY) ពណ៌ទឹកមាស សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពែញ 2G-0302 ដែលមានលេខតួ 561074 និងលេខម៉ាស៊ីន 664749 ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕