កំពង់ស្ពឺ ៖កាលពីថ្ងៃ ទី ២២ ខែតុលា ឆ្នាំ២០២០  គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តបុកជាមួយ ម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង រងរបួស ធ្ងន់ ម្នាក់ ។  ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ ៤ ចន្លោះ គីឡូម៉ែត្រ លេខ ៣៤.៣៥ ស្ថិតត្រង់ចំណុច ភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ។

មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1K-8946 បើកបរដោយ ឈ្មោះ  ភួង ម៉េង ហួរ ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ឌុបមនុស្សម្នាក់ឈ្មោះ អ៊ីវ សុវណ្ណារ៉ា ក់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំង អំពិល ឃុំ ត្រពាំង គង ស្រុកសំរោង ទង ។

លុះបើកមកដល់ចំណុចខាងលើ បានរេចង្កូតជ្រុលទៅបុករថយន្ដ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-8799  អ្នកបើកបរ ឈ្មោះ ព្រឿង ម៉េង ស្រ៊ុន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាំង ស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច បណ្ដាលឱ្យ អ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ ម្នាក់ ៕