កំពង់ស្ពឺ៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ឃាត់ខ្លួនកាលពីថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦នឹង៣០ នាទី នៅចំណុចខ្ទមទុកចោល ស្ថិតនៅភូមិទួលវិហារ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១-ឈ្មោះ ឈុន ម៉េង ភេទប្រុស អាយុ ២៨ឆ្នាំ, ទី២-ឈ្មោះ មួន រឹម ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិឃុំខាងលើ, ទី៣-ឈ្មោះ រឿន រិទ្ធី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិ ត្រពាំង ចំបក់ ឃុំចាន់សែន ស្រុកឧដុង្គ ទី៤-ឈ្មោះ ធន ពិសាល អាយុ ១៨ឆ្នាំ រស់នៅភូមិស្តុកតោលថ្មី ឃុំចាន់សែន ស្រុកឧដុង្គ។

វត្ថុតាងដកហូត៖ ម្សៅក្រាម ពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ១៣កញ្ចប់តូច, ទូរស័ព្ទដៃចំនួ ន ០១គ្រឿង, ដាវចំនួន ០១ដើម, កាំបិតផ្គាក់ចំនួន ០២ដើម និងម៉ូតូម៉ាកC90  ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-2958។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕