កំពត ៖ នៅថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨៖០០នាទី មានករណីហឹង្សាដោយចេតនា នៅក្នុងវត្តអង្គភ្នំតូច ស្ថិតនៅភូមិត្រពាំង កំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត១។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដោយបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិត្រពាំង កំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ (ជាមនុស្សសតិមិនគ្រប់គ្រាន់) បានវាយជនរងគ្រោះដោយពុំមានមូលហេតុ ។
ជនរងគ្រោះ ឈ្មោះ ស៊ុត បាន (ហៅ ហ៊ុយ) ភេទប្រុស អាយុ ៥៧ ឆ្នាំ នៅភូមិត្រពាំង កំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ រងរបួសចំត្រង់មុខ និង ក្បាលជាច្រើនកន្លែង (របួសធ្ងន់)។ ក្រោយពេលកើតហេតុ បានបញ្ជូនទៅពេទ្យបង្អែកអង្គរជ័យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនដើម្បីកសាងសំណរឿងតាមនីតិវិធី ៕