ភ្នំពេញ ៖ វេលាម៉ោង១៥ និង១០នាទី ថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយ កើតឡើងនៅអតីតក្លិបកម្សាន្ត៥៥A ស្ថិតនៅតាមបណ្តយផ្លូវលេខ៥៥ កែងនឹងផ្លូវលេខ២៤០ ក្រុម៣៣ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ទីតាំងរងគ្រោះជាប្រភេទសំណង់ ធ្វើអំពីថ្មបេតុងទំហំ១៤ម៉ែត្រ x ៣០ម៉ែត្រ ឆេះគ្រោងអគារក្លឹបកម្សាន្ត ពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះ អ្នកនៅក្បែរខាង និងមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្នុងហេតុការណ៍នោះ សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន៨គ្រឿង និងរថយន្តជំនួយអន្តាគមន៍ពន្លត់ របស់ទីក្រុងអូរឡាំព្យាចំនួន ២គ្រឿង រថយន្តអគ្គិភ័យធានាគារជាតិកម្ពុជា ចំនួន ២គ្រឿង ទើបអាចពន្លត់ភ្លើងបានទាំងស្រុង នៅម៉ោង១៨ និង ៣០នាទីនាថ្ងៃខែឆ្នាំដដែល ។
មូលហេតុ នៃការកើតមានអគ្គីភ័យនេះ បណ្តាលមកពីឧបករណ៍ផ្សារកាត់ដែកអាស៊ីទីឡែន ៕