សៀមរាប ៖ នៅថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ៣០នាទី មានករណីភ្លើងឆេះផ្ទះ នៅ ភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ម្ចាស់ផ្ទះឈ្មោះ ឆឿត ឈាន់ ភេទប្រុស អាយុ ៤២ឆ្នាំ មានប្រពន្ធឈ្មោះ លួម លេង និង មានកូន ០៤នាក់ ។
លោក វរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បានបញ្ជាក់ប្រាប់ថា : មានករណីទុស្សេខ្សែភ្លើង បណ្តាលអោយឆាបឆេះផ្ទះឈើចំនួន ០១ខ្នង ទំហំ ៧ x ៨ម៉ែត្រ ប្រក់សង្ក័សី កម្ពស់ ២ម៉ត្រ ខូចខាតម៉ូតូចំនួន ០៣គ្រឿង កង់ចំនួន ០១គ្រឿង និង សម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀត(ផ្ទះឆេះអស់ទាំងស្រុង) ខណៈដែលប្តីរវល់ទៅទិញអេតចាយនៅវ៉ារិន ចំណែកប្រពន្ធ និងកូនទៅច្រូតស្មៅគោ
និងកំដរការ ។
លោក អធិការបានបន្តទៀតថា ករណីនេះត្រូវបានកម្លាំងយើង សហការជាមួយប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋជួយពន្លត់ តែមិនអាចជួយបានដោយស្ថានភាពភ្លើងឆេះខ្លាំង ហើយរថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុក បានចេញទៅជួយអន្តរាគមន៍ដែរ ប៉ុន្តែផ្លូវតូចចង្អៀតមិនអាចចូលរួច ៕