កំពង់ចាម៖ នៅថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការស្រុកចុះការលើ និងលម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំការអណ្តូង ដឹកនាំដោយ៖ លោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។
ជនសង្ស័យទី១-ឈ្មោះ ពឿន ចាន់ធូ ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ទី២-ឈ្មោះ គឹម សុភាព ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ទី៣-ឈ្មោះ សំអឿន សាវរី ហៅ សំ សុជាតិ ភេទស្រី អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌ ស សង្ស័យជាថ្នាំញៀនចំនួន០៨កញ្ចប់(ធំ០១កញ្ចប់) ថ្នាំគ្រាប់ចំនួន៥៦គ្រាប់ប្រភេទwy (ហៅយ៉ាម៉ា) ពណ៍ផ្កាឈូក ទូរស័ព្ទចំនួន០៥គ្រឿង ជញ្ចីនអេឡិចត្រូនិចចំនួន ០១គ្រឿង ថង់វិចខ្ចប់មួយចំនួន និងប្រាក់រៀលចំនួន ០៣ដុំ ស្មើចំនួន ៣០ម៉ឺនរៀល(ឆែកឆេរកឃើញក្នុងផ្ទះ)និងប្រាក់រៀលនៅនិងខ្លួនឈ្មោះ សំអឿន សាវរី ចំនួន២៧០ម៉ឺនទូរស័ព្ទសំរាប់ថតកន្ទុយលេខបង្ហោះ អោយមេចំនួន ០១គ្រឿង ក្រដាស់កត់កន្ទុយលេខចំនួន០១សន្លឹក ៕