(កំពង់ស្ពឺ)ថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 38-39 ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៍ស-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-4818 សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខ ព្រះសីហនុ 4A-0845 អ្នកបើកបរឈ្មោះ សុខ ប៉ ភេទប្រុស អាយុ ២៧ឆ្នាំ (របួសធ្ងន់) រស់នៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុករថយន្ត ១គ្រឿងម៉ាក STERLING ពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3C-3302 សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ 4A-2470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះគេចខ្លួន) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ។
វត្ថុតាងទាំង ២គ្រឿង កំពុងចាត់ចែងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ។