​កណ្តាល​ ៖​ យុវជន​២​នាក់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពស់ ​បង្ក្រាប​ឃាត់ខ្លួន​នៅ​ចំណុច​បន្ទប់ទឹក​ក្នុង​ចំការ​ស្វាយ​មិន​ស្គាល់​ម្ចាស់​ ស្ថិត​ក្នុងភូមិ​ត្នោត​ញី​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ថ្ងៃ​ ទី​២៣​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៥​ និង​៥០​នាទី​ ។​

​ជនសង្ស័យ​ចំនួន​០២​នាក់​ ឈ្មោះ​ សុខ​ ចំរើន​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ត្នោត​ញី​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ (​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​ ចំនួន​ ០១​លើក​ ពី​បទ​ ហិង្សា​ដោយ​ចេតនា​ ជាប់​រយៈពេល​ ១​ឆ្នាំ​ កាលពី​ឆ្នាំ​២០១៥)​ និង​ ឈ្មោះ​ ស៊ឹ​ម​ ធូ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្នោត​ញី​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​)​ ចំនួន​ ០១​កញ្ចប់​ និង​សម្ភារៈ​ប្រើប្រាស់​ (​ជក់​)​ គ្រឿ​ញៀន​មួយ​ចំនួន​,​ ម៉ូតូ​ចំនួន​ 01​គ្រឿង​ ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ គ្នាន​ស្លាក​លេខ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិ​វី​ធី​ ៕