ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាន នរគបាលស្រុកកណ្តាលស្ទឹង បង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ករណីនេះ កម្លាំងបានធ្វើនៅថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី នៅចំណុចក្រោយផ្ទះជនសង្ស័យក្នុង ភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល ។
ជនសង្ស័យមាន ឈ្មោះ សន វិសាល ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ (មាន សារធាតុញៀនក្នុងទឹកនោម) ។
វត្ថុតាងចាប់យករួមមាន ៖ ម្ស៉ៅក្រាមពណ៍ សថ្លា សង្ស័យសារធាតុញៀនចំនួន ០៧ កញ្ចប់ , ទូរសព្ទ័ម៉ាក់ Nokia អិលចុចពិល ចំនួន ០១ គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានសហការជាមួយ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានដើរល្បាតនៅក្នុង ភូមិសាស្ត្រឃុំទ្រា ពេលមកដល់ចំណុចកើតហេតុ ក៏មានប្រជាពលរដ្ឋល្អ ផ្តល់ព័ត៌មានថា មានការជួញដូរថ្នាំញៀន នៅចំណុចផ្ទះជនសង្ស័យខាងលើ ។
ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះ ទៅដល់ទីតាំងនោះបានឃើញជនសង្ស័យ កំពុងអង្គុយនៅក្រោយផ្ទះតែម្នាក់ឯង ហើយកំម្លាំងផ្នែកជំនាញបានហៅជនសង្ស័យ មកសួរនាំឆែកឆេររកឃើញគ្រឿងញៀន ចំនួន០៣កញ្ចប់តូចនៅក្នុងហោប៉ៅខោ មុខផ្នែកខាងស្ដាំ រួចកម្លាំងផ្នែកជំនាញបានសួរនាំបន្ត ជនសង្ស័យបានសារភាពថា ខ្លួនបានលាក់ទុកថ្នាំញៀនចំនួន ០៤កញ្ចប់ ទៀតនៅក្រោមកង្ហារលើគ្រែក្រោមផ្ទះ សមត្ថកិច្ចទៅឆែកឆេររកឃើញប្រាកដមែន ក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុ តាងបញ្ជូនមកកាន់អធិការដ្ឋានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ថ្នាំញៀនទាំង០៧កញ្ចប់ នេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីជនសង្សយ័ពុំស្គាល់ អត្តសញ្ញាណ នៅម្ដុំវង្វង់មូលគួរស្រូវ សង្កាត់រលួល ខណ្ឌដង្កោរាជធានីភ្នំពេញ ក្នុងតម្លៃ២០០.០០០រៀល (ម្ភៃម៉ឺនរៀល) ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ផ្នែកជំនាញកំពុងសាកសួរ និងកសាង សំណុំរឿងតាមនីតិវិធីច្បាប់ ៕