កំពង់ឆ្នាំង ៖ កាលពីថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០ និង ០០នាទី បុរសម្នាក់ឈ្មោះ អ៊ុ សុយាន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ក្រាំងខ្មែរ ឃុំ ពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានផឹកស្រាស្រវឹង ដើរធ្លាក់ប្រឡាយបណ្ដាលឲ្យឈ្លក់ទឹកស្លាប់ នៅចំណុចប្រឡាយ ស្ថិតក្នុង ភូមិឃុំ ដែលខ្លួនរស់នៅខាងលើ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុ លើសាកសពឃើញថា ជនរងគ្រោះពិតជាដើរធ្លាក់ប្រឡាយ បណ្តាលឲ្យឈ្លក់ស្លាប់ប្រាកដមែន និងបានប្រគល់សាកសពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕