(ខេត្តតាកែវ៖) តាមសំណូមពររបស់ លោកស្រី ឡុង ចាន់ សូមប្រកាសដំណឹងស្វែងរកកូនស្រីមាន ឈ្មោះ ជា ស្រីជែម(ហៅ សំអាត) អាយុ ១៥ ឆ្នាំ សព្វថ្ងៃនៅ ភូមិ រូង ឃុំ ក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (មានភិនភាគដូចក្នុងរូបថត) ។
ប្អូនស្រីបានចេញពីផ្ទះបាត់តាំងពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ មកដល់ពេលនេះបាត់ដំណឹងមិនឃើញត្រឡប់មកផ្ទះវិញ ។ ឪពុក ម្ដាយ មានការព្រួយបារម្ភយ៉ាងខ្លាំង សូមឲ្យសមត្ថកិច្ច ជួយស្វែងរក កូនរបស់គាត់ផង ។
បើបងបង្អូនបានឃើញ និងស្គាល់ប្អូនស្រីដូចរូបភាពខាងលើនេះ សូមទាក់ទងមកម្ដាយប្អូនស្រីឈ្មោះ ឡុង ចាន់ តាមរយៈលេខទូរទូរស័ព្ទ ០៩៨ ៣៩ ៧០ ៦៦ / ០១៦ ៣៩ ៦៧ ៨៧ ។សូមអរគុណ !!!
បើកូនស្រីបានឮ ឬបានឃើញដំណឹង ស្វែងរកពីសំណាក់ឪពុកម្តាយហើយ សូមកូនស្រីវិលត្រឡប់មកផ្ទះវិញមក ឪពុកម្តាយបងប្អូនកំពុងទន្ទឹងរង់ចាំផ្លូវកូនដោយក្តីនឹករលឹកបំផុត ៕