កំពង់ស្ពឺ៖ រថយន្តព្រូសបុកម៉ូតូស្មាស់ពីក្រោយ បណ្តាលឱ្យប្រពន្ធស្លាប់នៅកន្លែងកើតហេតុ ចំណែកប្តីរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ គ្រោះថ្នាក់នោះបានកើតឡើង កាលពីព្រឹកថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តនឹងម៉ូតូ ស្របទិសគ្នាពីលិចទៅកើត ដោយមានម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-5033 ជិះគ្នា២នាក់ប្តីប្រពន្ធ អ្នកបើកឈ្មោះ ហង្ស សុវ៉ាន់ ភេទប្រុស អាយុ ៥១ឆ្នាំ អ្នកជិះពីក្រោយ ឈ្មោះ កែវ ឃីម ភេទស្រី អាយុ ៤៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកមកដល់ចំណុចកើតហេតុខា ងត្រូវបានរថយន្ត១គ្រឿងម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5134 នាក់បើកបរមិនស្គាល់អត្តសញ្ញាណ បានបុកពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នក បើកម៉ូតូរបួសធ្ងន់ អ្នកជិះពីក្រោយបានស្លាប់នៅនឹងកន្លែងកើតហេតុ។
ចំពោះអ្នករបួសត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង។ ចំពោះសពត្រូវបានក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ជនបង្ករក្រោយបង្កហេតុ រួចអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ម៉ូតូខូចខាតធ្ងន់ រថយន្តខូចខាតស្រាល វត្ថុតាងទាំង២យកទៅរក្សាទុក្ខនៅអធិការនគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិធី ៕