កំពង់ធំ ៖ យុវជនចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងសែនបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩ និង ៤០នាទី នៅផ្លូវ១០២ ចំណុបំបែកចុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖
១- ឈ្មោះ រស់ ភារម្យ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែនខេត្តកំពង់ធំ មុខរបរ(កម្មករដឹកសាប៊ូ)ជាគូរកនត្រូវបាន(ឃាត់ខ្លួន) ។
២- ឈ្មោះ ឆោម សុខសក្ដា ហៅ(ជេម )ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ ទី៤ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ម្ចាស់ដាវ មុខរបរ(មិនពិតប្រាកដ)ត្រូវបាន(ឃាត់ខ្លួន)មានផ្ទុកសារធាតុញៀន។
៣-ឈ្មោះ ធន់ ជ័យសុជន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិចំបក់ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរធ្លាប់ជា (បុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់) ជាគូរកន ត្រូវបាន(ឃាត់ខ្លួន) ។
៤-ឈ្មោះ រ៉ា ណាង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាគូរកន (គេចខ្លួន)។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាព ប្រើដាវច្នៃដេញកាប់ជនរងគ្រោះ កំពុងអង្គុយលេងតាមផ្លូវ តែជនរងគ្រោះ បានរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះស្រែកឲ្យគេជួយ ទើបមិនបណ្ដាលឲ្យមានរបួសស្នាមអ្វីឡើយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញកសាង សំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕