ខេត្តកំពង់ចាម ៖ ដោយបានការអនុញ្ញាតិពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញអធិការស្រុកស្ទឹងត្រង់ និងប៉ុស្ត៍នគរបាលរដ្ឋបាលព្រែកកក់ និងប៉ុស្ត៍នគរបាលរដ្ឋបាលដងក្តារ បានបើកកិច្ចប្រតិបត្តិ ការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ និងឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ កាលពីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ៖ ១-ឈ្មោះ អ៊ីទ្រេះ សូរី ភេទប្រុស អាយុ ៣៤ឆ្នំា សញ្ជាតិខ្មែរឥស្លាម មុខរបរកម្មករ នៅ ភូមិ អូរ ប្រាំទី២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
២-ឈ្មោះ ជា ណូរ៉ា ភេទប្រុស អាយុ ២១ឆ្នំា សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៣-ឈ្មោះ លី សីហា ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៤-ឈ្មោះ សុះ រ៉ូសា ភេទប្រុស អាយុ៣ ១ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរ កម្មករ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៥-ឈ្មោះ រ៉ូន សូកូត ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរកម្មករ នៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៦-ឈ្មោះ ម៉ាន សាក់នី ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរកម្មករ រស់នៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៧-ឈ្មោះ លី ហ្វារ៉ី ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរកម្មករ រស់នៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៨-ឈ្មោះ សុះ ប៉ាវស៉ី ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរលក់ដូរ រស់នៅភូមិអូរចក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៩-ឈ្មោះ កយ ដេត ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១០-ឈ្មោះ ហួន ហ៊ី ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១១-ឈ្មោះ ហឿន ចាន់ ភេទប្រុស អាយុ ២១ឆ្នំា សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិស្រែម្អម ឃុំស្រែរំដួល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១២-ឈ្មោះ អាំ លេខា ហៅឡូត ភេទប្រុស អាយុ ៣៤ឆ្នំា សញ្ជាតិខ្មែរ មុខរបរទិញជ័រកៅស៊ូ នៅភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១៣-ឈ្មោះ សឹង សីហា ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
១៤-ឈ្មោះស៊ុ ចិត្រ ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀន ចំនួន០៧កញ្ចប់ ទូរសព្ទដៃចំនួន០៧គ្រឿង ម៉ូតូចំនួន០៤គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕