នៅរសៀលថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរដោយ ឯកឧត្តម លោក ជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ គ្រួសារ លោក ចេង ខឿន អាយុ ៦១ឆ្នាំ ដែលមានសមាជិកគ្រួសារ ៨នាក់ក្នុងនោះមានពិការភាព ៦នាក់ ស្រី ២នាក់ សព្វថ្ងៃមានទីលំនៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្ដម ជាម ហុីម និងឯកឧត្ដម គួច ចំរើន បានឧបត្ថមថវិកាចំនួន ២,០០០,០០០ រៀល ដល់គ្រួសារលោក ចេង ខឿន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
ជាមួយគ្នានេះក៏មានសប្បុរសជនចូលរួមថវិកាបន្ថែមដូចជា
– លោក ឧកញ៉ា ឡាវ កាង ១០០ដុល្លា
– លោកឧកញ៉ា សុខ សុង ១០០ដុល្លា
– លោកឧកញ៉ា គុយ ណាត ១០០ដុល្លា។
ឯក ឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងឧបត្ថមគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារដល់គ្រួសារខាងលើ ដែលនេះជាការរួម ចំណែកជួយកាត់បន្ថយការចំណាយ ប្រចាំថៃ្ងដល់គ្រួសារគាត់ផងដែរ។