កំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការចេញល្បាតពេលយប់ នៅតាមភូមិសាស្ត្រក្រុង និងតាមកន្លែងស្មុគស្មាញ ឈានទៅឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ លី សុភ័ក្រ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩ និង ០០នាទី នៅចំណុចផ្លូវ (មុខផ្ទះ៥ជាន់) ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ក្នុងនោះកម្លាំងបានដកហូតវត្ថុតាង ៖ សារធាតុញៀនប្រភេទម៉ាទឹកកក ០១កញ្ចប់ និងឧបរណ៍ជក់មួយចំនួន បញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕