កំពត ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាកែន សហការជាមួយកម្លាំងប្រជាការពារ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីលួចលួចម៉ូតូ ប្រព្រឹត្តកាលពីថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុច ឃុំនារាយណ៍ ស្រុកឈូក ។
ជនរងគ្រោះ ឈ្មោះ ម៉ៅ វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ចំណែកជនសង្ស័យ ឈ្មោះ ឆឹង ណាន់ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ ដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវបានឃាត់ខ្លននៅថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២០ ។ ក្នុងនោះដកហូតម៉ូតូ១គ្រឿង ម៉ាក Honda Dream 2019 ស្លាកលេខ កំពត 1O-4014 ។ ជនសង្ស័យជាមុខសញ្ញាចាស់ ឆ្លាប់លួចច្រើនលើកមិនរាងចាល ។
ករណីនេះ ជនសង្ស័យ រួមនឹងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕