កំពង់ចាម ៖ ដោយបានការអនុញាតិពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកជើងព្រៃនិង ជំនាញអធិការរដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ស្រី ០១នាក់ និងដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ ទូរស័ព្ទចំនួន ០៦គ្រឿង ។
ប្រតិបត្តិការខាងលើ កម្លាំងធ្វើនៅនៅថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ០០នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិពោធិ៍ស្ទាង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងជំនាញ បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕