ខេត្តឧត្តរមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ។
ប្រតិបត្តិការខាងលើ កម្លាំងធ្វើនៅថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ១៩ និង ៤៥នាទី នៅចំណុចឃ្លាំងផលិតទឹកសុទ្ធ មេន រិទ្ធី ក្បែរសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ជនសង្ស័យឈ្មោះ ឌុក មុន្នីរ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ក្នុងនោះកម្លាំងបានឆែកឆេរដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨កញ្ចប់តូច, ទូរស័ព្ទដៃម៉ាកVIVO ចំនួន ០១គ្រឿង និងសម្ភារៈបម្រើឲ្យការវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។
ករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ កសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕