កំពង់ឆ្នាំង កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ចំនួន​ ០៣​នាក់​ ពី​បទ​ ចរាចរណ៍​អាវុធ​(​កាំបិត​ និង​ចម្ពាមកៅស៊ូ​)​ ដាក់​តាម​ខ្លួន​ នៅ​ចំណុច​សួន​កុមារ​ មុខ​សាលាខេត្ត​ ស្ថិត​ក្នុងភូមិ​ឃ្លាំងប្រាក់​ សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង​ វេលា​ម៉ោង​ ៣ ​និង ​០០​នាទី​ព្រឹក​ នា​ថ្ងៃ ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ ។​

​ជនសង្ស័យ​ទាំង​ ០៣​នាក់​មានឈ្មោះ​ ១/​ សៀ​ សា​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​,​ ២/​ អាល់​ សំ​អែម​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ និង​៣/​ ប្រាក់​ សុ​ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ។​ ជនសង្ស័យ​ទាំង​ ០៣​នាក់​ខាងលើ​ មាន​ទីលំនៅ ​ភូមិ ​អូរ ​កណ្ដោល​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ។​

​ដកហូត​វត្ថុ​តាង​ រួម​មាន​ កាំបិតបន្ទោះ​ចុង​ស្រួច​ ០១​ដើម​,​ចម្ពាមកៅស៊ូ​ ០១,​ និង​ម៉ូតូ​ ០២​គ្រឿង​ ។​ ​ករណី​នេះ​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​អនុវត្ត​នីតិវិធី​ ៕