ហ្វេសប៊ុកនៅកាលពីថ្ងៃទី ថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ១១៖៣០នាទី ថ្ងៃត្រង់បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយដោយសារតែមានគណនីហ្វេសប៊ុកមួយដែលមាន ឈ្មោះ  Dalin Ya បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដើម្បីប្រកាសស្វែងរកក្មួយស្រីចំនួន ២នាក់ ដែលត្រូវបានគេល្បួងដាក់ថ្នាំហៅឡើងម៉ូតូយកទៅបាត់ ចេញពីមុខផ្ទះនៅក្រោយសាលាសង្កាត់ចោមចៅ២ ។

យ៉ាងណាមិញក្រោយពេលគេដឹក យកទៅបាត់អស់រយៈពេលជាច្រើនម៉ោងរួចមក ធ្វើឲ្យក្រុមគ្រួសារស្វះស្វែងយ៉ាងខ្លាំងក្នុងការស្វែងរកមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងបានយំរហូតដល់សន្លប់ថែមទៀតផង ព្រោះតែព្រួយបារម្ភពីកូនស្រីរបស់ខ្លួនពេក ខ្លាចគេធ្វើបាបកូន ខ្លាចកូនមានគ្រោះថ្នាក់ ដល់ជីវិត ។

ជាក់ស្តែងក្រោយពេលក្មេងស្រី ២នាក់ ខាងលើបាត់ខ្លួនអស់រយៈពេលជាច្រើនម៉ោងមក ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហោះជូនដំណឹងថា រកឃើញវិញហើយ ដោយការបង្ហោះរបស់គាត់មានអត្ថន័យបែបនេះថា ៖ « អរគុណធំទាំងអ្នកតាមរកនឹងអ្នកអោយដំណឹង ក្មេងទាំង២ រកឃើញវិញហើយ  រកឃើញនៅ ម្តុំ ស្ទឹងមានជ័យ  នៅម៉ោង4 :30នាទី ពួកក្មេងទាំង២ ត្រូវបានគេល្លួងនាំទៅដោះខ្សែក ខ្សែដៃ ហើយទំលាក់ចោលនៅម្តុំស្ទឹងមានជ័យ សំណាងល្អក្មេងៗ គ្រាន់តែបាត់បង់គ្រឿង ពេលនេះមានសុវត្ថិភាពបានដល់ផ្ទះហើយ បងប្អូនណាមានក្មេងៗ ពាក់គ្រឿងជាប់ខ្លួនសូមប្រយ័ត្ន »។

គ្រាន់តែឃើញការបង្ហោះបែបនេះភ្លាមៗ បានធ្វើឲ្យមហាជនជាច្រើន បានបង្ហាញក្តីត្រេកអរជំនួសក្រុមគ្រួសារក្មេងស្រី ទាំង ២នាក់ ខាងលើនេះ ដោយាសារកូនៗរបស់គាត់នៅមានជីវិតទាំង២នាក់ បាត់បង់គ្រឿងអលង្ការណ៍មួយចំនួន នេះជាហេតុការណ៍ មួយដែលបង្ហាញទៅកាន់អាណាព្យាបាលទាំងឡាយ ឲ្យកាន់តែបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗឲ្យបានខ្ពស់បំផុត ហើយជាពិសេសចំពោះគ្រឿងអលង្ការណ៍មួយចំនួន ដែលបំពាក់នៅលើខ្លួនកូនតូចៗ បើអាចគួរតែពិចារណាឡើងវិញ ដើម្បីកុំឲ្យជួបហេតុការណ៍ដូចរឿងខាងលើទៀត ៕