កំពង់ស្ពឺ៖ កាលពីថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ នឹង ០០នាទី នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។

ជនសង្ស័យទី១-ឈ្មោះ ហ៊ុន ជីវ័ន្ដ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្មោង ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត, ទី២-ឈ្មោះ ហន វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន។

ដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច ទម្ងន់ ក្រាម, ទូរស័ព្ទដៃ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕