ខេត្តកោះកុង ៖ ជនសង្ស័យ ២នាក់ ពាក់ព័ន្ធ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានត្រូវបានតុលាការខេត្ត សម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ កាលពីថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ ។

គួររំលឹកថា កាលពី ថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល ធ្វើការបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់។

 រួមមាន ៖
១.ឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ទីលំនៅភូមិ បាន ទៀត ឃុំ ដងពែង
២.ឈ្មោះ ថង ឌី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិត ប្រាកដ ទីលំនៅភូមិ សាលាម្នាង ឃុំ បឹងព្រាវ

ដកហូតវត្ថុតាងរួម ៖ ម្សៅក្រាមសថ្លាសរុបចំនួន ២០កញ្ចប់ និង ឧបករណ៍ សម្ភារៈ មួយចំនួន ។

បច្ចុប្បន្ន ជនជាប់ចោទ បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររួចហើយ ៕