ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា នឹងជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងជាក់លាក់មយជុំវិញបញ្ហាទំនាស់ដណ្តើមដីនៅតំបន់អូរដំរី។

ទន្ទឹមនេះ ឯកឧត្តម គួច ចំរើន ក៏បានព្រមានធ្ងន់ៗដល់អ្នកជាប់ពាក់ព័ន្ធទាំងឡាយនៅក្នុងទំនាស់ដណ្ដើមដីគ្នានៅចំណុចខាងលើនេះទាំងអ្នកអន្តរាគមន៍ទាំងធ្វើជាខ្នងបង្អែក ត្រូវដកខ្លួនចេញជាបន្ទាន់ដើម្បីជៀសវាងការប្រឈមទៅនឹងផ្លូវច្បាប់។

ចំពោះមុខនេះ ឯកឧត្តម អភិបាលខេត្តបានដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់ ហាមគូទំនាស់ទាំងអស់ធ្វើសកម្មភាពឈូសឆាយ កែច្នៃដីតាមគ្រប់រូបភាព ចាប់ពីពេលនេះតទៅដោយរងចាំលទ្ធផលនៃការសុើបអង្កេត និងដោះស្រាយតាមផ្លូវតុលាការសិន។ ឯកឧត្តម សង្កត់ធ្ងន់ថា អ្នកណាប្រឆាំងត្រូវមានវិធានការភ្លាម៕

ដោយ: ខៀវ សាវុន