ខេត្តកោះកុង ៖ កម្លាំងជំនាញ បានបញ្ជូនជនសង្ស័យចំនួន ០៧នាក់ ក្នុងនោះមានស្រី ០១នាក់ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅ មូលដ្ឋាន ក្រុង ខេមរភូមិន្ទ ទៅតុលាការចាត់ការតាមច្បាប់ រួចបញ្ជូនទៅដាក់ពន្ធនាគាររួចហើយ កាលពីថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២០។
តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យជំនាញគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ធ្វើការបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើ ប្រាស់គ្រឿងញៀន នៅក្នុងក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ ក្នុងនោះមានស្រី ០១នាក។
រួមមាន ៖
១.ឈ្មោះ ឈន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរខារាអូខេ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ
២.ឈ្មោះ ដូង លីហេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
៣.ឈ្មោះ ភួង ភិន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
៤-ឈ្មោះ លី រ៉ាឌី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
៥-ឈ្មោះ នួន អ៊ូម៉ើត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
៦-ឈ្មោះ យៃ នី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
៧-ឈ្មោះ ក សឹម ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
ដកហូតវត្ថុតាង រួម ៖ ម្សៅក្រាមសថ្លាសរុបចំនួន ១០កញ្ចប់ – អាវុធ ០១ដើម និង ឧបករណ៍ សម្ភារៈ មួយចំនួន ៕បច្ចុប្បន្ន ជនសង្ស័យ ០៧នាក់ត្រូវបាន កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕