កំពង់ឆ្នាំង ៖ ក្មេងប្រុសអាយុ ៣ឆ្នាំ ម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអធ័ម ខណៈម្តាយចុះទៅលើកលបដែលដាក់យកត្រី ហើយទុកកូននៅខាងលើបណ្តាលឲ្យធ្លាក់ចូលក្នុងទន្លេ ។
ក្មេងរងគ្រោះ ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ ៣ឆ្នាំ ៕
ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧ និង ០០នាទី នៅចំណុចក្បាលអូរ ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។