ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៤០៥គ្រាប់ ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង​ មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូត​ថ្នាំ​ញៀន​ ៤០៥​គ្រាប់​ ។​

​ករណី​នេះ​កម្លាំង​ធ្វើ​នៅ​ចំណុច​ផ្លូវ​ចំការ​ម៉ៃសាក់​ ស្ថិត​ក្នុង​ភូមរា​ជានុ​កូ​ល​ សង្កាត់​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​ នៅ​ថ្ងៃ ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៤​និង ​០០​នាទី​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ អែង​ គង្គារ​ ហៅ​គា​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល​ខ្សាច់​ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ ។​

​វត្ថុ​តាង​ដែល​កម្លាំង​បាន​ដកហូត​នា​ពេល​នោះ​មាន​ ៖​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ចំនួន ​២​កញ្ចប់​ មាន​៤០៥​គ្រាប់​ ទម្ងន់​សរុប​៤០,៧​ក្រាម​ ។​ ដោយឡែក​ជនសង្ស័យ​ឈ្មោះ​ ម៉ា​ប់​ ទូ​ ភេទ​ប្រុស​ អាយុ ​២៥​ឆ្នាំ​ មុខរបរ​កសិករ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ជាំ​ធំ​ ឃុំ​កោះ​ស្នែង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ បើក​ម៉ូតូ​គេចខ្លួន​បាត់​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ ​ឃាត់ខ្លួន​បណ្តោះអាសន្ន​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕