ខេត្តបាត់ដំបង​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រែង ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល​ បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ រក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ ។​

​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ ១១​រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៤ ​និង ​៥០​នាទី​ នៅ​ចំណុច​ភូមិ​ គីឡូ​៣៨​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​

​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ សមត្ថកិច្ច​យើង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ចំនួន​ ៣​នាក់​ ដូច​ខាងក្រោម​ ៖

១-​ឈ្មោះ​ ស៊ី​ន​ ស៊ី​ថា​ ហៅ​ ជី​ហាង​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គីឡូ​៣៨​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​

២-​ឈ្មោះ​ ស៊ី​ន​ ភា​រុន​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​គីឡូ​៣៨​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​

៣-​ឈ្មោះ​ ធាន​ សុភា​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​គីឡូ​៣៨​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០២​ថង់​ ទម្ងន់​ ៤,៣៨​ក្រាម​ (​ទាំង​សំបក​)​ ទូរស័ព្ទ​ដៃ​ចំនួន​ ០២​គ្រឿង​ (​ចាស់​)​ សម្ភារ​សម្រាប់​រំលែក​ច្រកថ្នាំ​ញៀន​លក់​ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ ជនល្មើស​និង​វត្ថុ​តាង ​ត្រូវ​បាន​រៀបចំ​សំណុំរឿង ​បញ្ជូន​ទៅ​តុលាការខេត្ត​បាត់ដំបង​ ចាត់ការ​តាម​នីតិវិធី​ ៕