កំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង នៅថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ និង ៣០នាទី ស្ថិតនៅ ភូមិ ដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ម្ចាស់ផ្ទះ ឈ្មោះ ផៃ សារិទ្ធ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កសិករ បានរងរបួសធ្ងន់ ដោយសារលោតចុះពីលើផ្ទះពេលភ្លើងកំពុងឆេះ ។
ផ្ទះរងគ្រោះធ្វើអំពីឈើ ជញ្ជាំងក្ដារ ប្រក់ក្បឿងទំហំ៦x៨ម ឆេះបំផ្លាញសម្ភារៈប្រើប្រាស់ រួមនឹងទាំងផ្ទះទាំងស្រុង ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចនគរបាល ស្រុកភ្នំស្រួច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១គ្រឿង អស់ទឹកចំនួន០១រថយន្ត ។
មូលហេតុនៃករណីនេះ កំពុងស្រាវជ្រាវមូលហេតុ ៕