ខេត្តបន្ទាយមានជ័យ៖ ស្លាប់ជនជាតិថៃចំនួន ០២នាក់ស្លាប់ភ្លាមៗ ពេលបើកត្រាក់ទ័រ ០១គ្រឿង មកច្រូតស្មៅ នៅចំណុចបង្គោលសីមាលេខ៤៣ ជាន់មីនតោនបណ្តាលឲ្យផ្ទុះ នៅវេលាម៉ោង០១រសៀលថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២០។

លោក វរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៩១១ បានឲ្យដឹងថា ជនរងគ្រោះជាជាតិថៃដែលស្លាប់ ឈ្មោះខៀវ ព្រំម៉ា ភេទប្រុសអាយុ ៧០ឆ្នាំ ជាឪពុក និងកូនប្រុសឈ្មោះ ខៀវ ភុងសាក់ អាយុ ៣៧ឆ្នាំ ទាំង០២នាក់ នៅភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។ មុនពេលកើតហេតុ ពួកគេគាត់បើកត្រាក់ទ័រ០១គ្រឿង ជិះគ្នា០២នាក់ឪពុកនិងកូនមកច្រូតស្មៅ នៅចំណុចបង្គោលសីមាលេខ៤៣ ក៏ជាន់មីនតោនផ្ទះតែម្តង។

លោក មេបញ្ជាការបន្ថែមថា ក្រោយឮស្នូរផ្ទុះ កម្លាំងនគរបាលប៉ុស្តិ៍ចំនួន ០២នាក់ វរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា៥០៣ចំនួន ០៤នាក់ បានចុះទៅដល់ចំណុចកើតហេតុ ព្រំដែនត្រង់ចំណុចកើតហេតុ ក្នុងទឹកដីថៃ ក្បែរព្រំដែនកម្ពុជា ទើបដឹងថា អ្នកដែលស្លាប់នោះប្រជាកសិករជនជាតិថៃ។

ក្រោយពីបានពិនិត្យនៅកន្លែងកើតហេតុរួច  សពត្រូវបានសមត្ថកិច្ចថៃប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីថៃ៕