ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង ៣០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្តាញផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ភាគីខាងម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម (ស) ពាក់ផ្លាកលេខ ភ្នំពេញ 1HI-4409 អ្នកបើកបរឈ្មោះ នីម ឃឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (រងរបួសស្រាល) ។ ឯអ្នករួមដំណើរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នា (ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ) ។
ដោយឡែកភាគីរថយន្ត ម៉ាក HINO ពណ៍ស្លែប្រភេទរថយន្តសណ្តោងកុងតឺន័រ ពាក់ស្លាកលេខ ក្រុព្រះសីហនុ 3A-0846 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។
មុនពេលកើតហេតុ រូបគេនិងជនរងគ្រោះដែលស្លាប់បានចេញពីធ្វើការរោងចក្រ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បំណងទៅផ្ទះនៅឯសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កនេះ បើកមកបុកពីក្រោយ បណ្ដាលឲ្យអ្នកអង្គុយខាង ក្រោយខ្ទាត ចូលក្រោមកង់រថយន្តកិនអូសជាង ៥០ម៉ែត្រ ស្លាប់ក្នុងថ្លុកឈាម រីឯរូបគាត់ជាអ្នកឌុបរងរបួសស្រាល ។ សពរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕